ក្រោយពីក្រុមហ៊ុន Chevrolet បានបញ្ចេញរថយន្ត Bolt ស៊េរីឆ្នាំ ២០២២ ជាមួយជម្រើសអគ្គិសនីដែលមានតម្លៃចាប់ពី ៣៣ ៩៩៥ដុល្លារ ក្រុមហ៊ុន Tesla បានធ្វើការឆ្លើយតបវិញដោយបានបញ្ចុះតម្លៃរថយន្ត Model 3 និង Model Y ឲ្យកាន់តែទាក់ទាញជាងមុន។
រថយន្ត Model 3 RWD Standard Range Plus នាពេលនេះគឺមានតម្លៃចាប់ពី ៣៦ ៩៩០ដុល្លារ នៅសហរដ្ឋអាមេរិក ដែលបានថយចុះតម្លៃ ១ពាន់ដុល្លារ។ ចំណែក Model 3 Dual Motor AWD Long Range នៅរក្សាតម្លៃ ៤៦ ៩៩០ដុល្លារដដែល ប៉ុន្តែ Model 3 Dual Motor AWD Performance បែរជាឡើងថ្លៃ ១ពាន់ដុល្លារ ពោលមានតម្លៃ ៥៥ ៩៩០ដុល្លារ។
ដោយឡែកចំពោះ Model Y RWD Standard Range ពេលនេះមានតម្លៃធូរជាងមុន ២ពាន់ដុល្លារ គឺមានតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ។ ចំណែក Model Y Dual Motor AWD Long Range តម្លៃនៅតែ ៤៩ ៩៩០ដុល្លារមិនមានការផ្លាស់ប្ដូរ ហើយប្រភេទ Performance វិញមានតម្លៃចាប់ពី ៦០ ៩៩០ដុល្លារ ឡើងថ្លៃ ១ពាន់ដុល្លារ៕