Tesla បានធ្វើការបញ្ចុះតម្លៃរថយន្ត Model 3 ដែលផលិតនៅប្រទេសចិន សម្រាប់ទីផ្សារប្រទេសចិនដែលពេលនេះមានតម្លៃចាប់ពី ២៩៩ ០៥០ យ័ន ស្មើប្រមាណ ៤២ ៩០០ ដុល្លារ ថយចុះ ១៦%។
Tesla បានប្រាប់ឲ្យដឹងថាការបញ្ចេញរថយន្ត Model 3 ផលិតក្នុងស្រុកនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី ៧ ខែមករា។ អំឡុងកម្មវិធីពិសេសមួយ Tesla បានដឹកជញ្ជូនរថយន្ត ១៥ គ្រឿងដំបូងចេញពីរោងចក្រទៅឲ្យបុគ្គលិករបស់ខ្លួន ក្រោយពីរោងចក្រនៅសៀងហៃចាប់ផ្ដើមសាងសង់បានត្រឹមមួយឆ្នាំប៉ុណ្ណោះ។
គួរដឹងថា ៣០% នៃគ្រឿងសម្ភារៈផលិតគឺមានការផ្គត់ផ្គង់ពីក្នុងស្រុក ចំណែកនៅសេសសល់គឺដឹកជញ្ជូនពីក្រៅស្រុក។ ប៉ុន្តែក្រុមហ៊ុនមានគោលបំណងថានឹងអាចមានការផ្គត់ផ្គង់ ១០០% ពីដៃគូនៅប្រទេសចិននៅត្រឹមឆ្នាំ ២០២០៕