Tesla បញ្ចេញគំរូរថយន្ត Tesla Robovan ប្រភេទរថយន្តក្រុងអគ្គិសនីសុទ្ធគ្មានមនុស្សបើក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Tesla Robovan ប្រភេទរថយន្តក្រុងអគ្គិសនីសុទ្ធគ្មានមនុស្សបើក គ្រោងនឹងចូលផលិតកម្មជាផ្លូវការនៅចន្លោះឆ្នាំ ២០២៦ ឬ ២០២៧ នៅសហរដ្ឋអាមេរិក ។

សម្រាប់គំរូរថយន្តនេះ ត្រូវបានអភិវឌ្ឍឡើងដែលអាចប្រើបានទាំងដឹកជញ្ចូនអ្នកដំណើរ រួមទាំងធ្វើអាជីវកម្មផ្សេងៗ ដែលរូបរាងបែបអនាគត ដែលមើលទៅដូច​ជា​រថភ្លើង​ល្បឿន​លឿន ។ លើសពីនេះ ក៏បានផ្តល់ភាពងាយស្រួលអ្នកដំណើររួមទាំងជនពិការ និងមនុស្សចាស់ ចូលនៅកាន់ផ្នែកខាងក្នុងដោយមានកំពស់ទាបជាមួយទ្វារបើក-បិទដោយស្វ័យប្រវត្តិ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មិនមានផ្នែកអ្នកបើកបរនោះទេ ផ្តល់ជូនតែជាមួយកៅអី ២ជួរទល់មុខគ្នាដែលអាចផ្ទុកអ្នកដំណើរបានដល់ទៅ ២០នាក់ ព្រមទាំងកន្លែកដាក់អីវ៉ាន់មានទីតាំងនៅខាងមុខ និងខាងក្រោយរថយន្ត ជាមួយនឹងទ្វារបើក-បិទដោយថាមពលអគ្គិសនី។

គួរបញ្ជាក់ផងដែរថា គំរូរថយន្ត Tesla Robovan ត្រូវបានបំពាក់ជាមួយប្រព័ន្ធបើកបរដោយខ្លួនឯង self-driving system កម្រិតទី ៥ រួមទាំងបច្ចេកវិទ្យា Ai ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម