[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញនៅរូបភាពប៉ាតង់ទាក់ទងទៅនឹងប្រព័ន្ធសាកថ្មរថយន្តអគ្គិសនីសុទ្ធឥតប្រើខ្សែសម្រាប់នៅផ្ទះ គ្រោងនឹងដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ ។
សម្រាប់ការសាកឥតខ្សែដោះស្រាយមិនមែនជាបញ្ហាធំនោះទេ ដោយសារតែគ្រាន់តែជួយកាត់បន្ថយតម្រូវការក្នុងការយកខ្សែឆ្នាំងសាកដោតទៅរថយន្តរបស់អ្នក ដែលមិនមែនជាកិច្ចការពិបាក ឬចំណាយពេលច្រើននោះទេ។ ទោះជាយ៉ាងណាក៏ដោយ Tesla ធ្លាប់បាននិយាយអំពីការធ្វើស្វ័យប្រវត្តិកម្មភារកិច្ច ដើម្បីត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យាបើកបរដោយខ្លួនឯង។ ប្រសិនបើរថយន្តអាចបើកបរដោយខ្លួនឯង នោះសម្រាប់ពួកគេអាចសាកថ្មដោយខ្លួនឯងបានផងដែរ ។
ជាមួយគ្នានេះ វាក៏មានបញ្ហានៃប្រសិទ្ធភាពផងដែរ ដោយការសាកឥតប្រើខ្សែមានការប៉ះពាល់ខ្ពស់ជាងការសាកថ្មតាមខ្សែ ប៉ុន្តែដំណោះស្រាយថ្មីៗមួយចំនួន ដូចជាការអនុលោមតាមម៉ាញេទិក គឺមានប្រសិទ្ធភាពប្រហែល ៩៥ ភាគរយដូចការសាកតាមខ្សែ។
គួរបញ្ជាក់ផងដែរថា អស់រយៈពេលជាច្រើនឆ្នាំ Tesla បានពេញចិត្តក្នុងការប្រើមនុស្សយន្តស្វ័យប្រវត្តិជំនួសឲ្យការសាកឥតខ្សែដើម្បីសម្រេចកិច្ចការនេះ ប៉ុន្តែអ្វីៗកំពុងផ្លាស់ប្តូរ ៕