[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla ប្រចាំនៅប្រទេសចិន បានធ្វើការកាត់បន្ថយតម្លៃលក់របស់រថយន្ត Tesla Model 3 និង Model Y ចាប់ពី ១ ១០០ ដុល្លារ ដល់ ១ ៩០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ក្នុងគោលបំណងបង្កើនភាពទាក់ទាញទៅដល់អតិថិជនរបស់ខ្លួន ។
សម្រាប់ការផ្លាស់ប្តូរតម្លៃទាក់ទងនឹងរថយន្ត Tesla Model 3 និង Model Y ដោយបច្ចុប្បន្ន ចំពោះម៉ូដែល ៖
- Model 3 standard កាត់បន្ថយតម្លៃ ៣១ ៥០០ ដុល្លារ មកត្រឹម ៣០ ៤០០ ដុល្លារ
- Model 3 Performance កាត់បន្ថយតម្លៃពី ៤៦ ៦០០ ដុល្លារ មកត្រឹម ៤៥ ៥០០ ដុល្លារ
- Model Y Long-range កាត់បន្ថយតម្លៃពី ៤៣ ២០០ ដុល្លារ មកត្រឹម ៤១ ៣០០ ដុល្លារ
- Model Y high-performance កាត់បន្ថយតម្លៃពី ៥០ ១០០ ដុល្លារ មកត្រឹម ៤៨ ២០០ ដុល្លារ
គួរបញ្ជាក់ផងដែរថា ការកាត់បន្ថយតម្លៃនេះ គឺជាការចង់ប្រកួតប្រជែង និងផ្តល់នៅភាពទាក់ទាញដល់អតិថិជនរបស់ក្រុមហ៊ុន Tesla ក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន ៕