
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្លាក់ចុះការលក់យ៉ាងខ្លាំងដល់ទៅ ៤៥% ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៥ នៅទីផ្សារតំបន់អឺរ៉ុប ទោះបីជាទីផ្សាររថយន្តអគ្គិសនី (EV) សរុបបានកើនឡើង ៣១% ក៏ដោជាប្រតិកម្មជាសាធារណៈប្រឆាំងនឹងលោក Elon Musk រួមទាំងទំនាក់ទំនងនយោបាយ និងភាពចម្រូងចម្រាសរបស់គាត់ អាចរួមចំណែកដល់ការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់ក្រុមហ៊ុន Tesla នៅអឺរ៉ុប។
ក្នុងនោះ ការលក់សរុបរបស់ក្រុមហ៊ុន Tesla បានចំនួន ២៥ ៨៥២ គ្រឿង ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ៤៦ ៥៨៤ គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ។ មិនត្រឹមតែប៉ុណ្ណោះ Tesla Model Y ដែលលក់ដាច់បំផុតក៏ដោយ ឃើញថាការលក់របស់វាធ្លាក់ចុះ ៥៣% ផងដែរ ។
ផ្ទុយទៅវិញ ក្រុមហ៊ុន Volkswagen ទទួលបានសន្ទុះជាមួយនឹងការលក់រថយន្តអគ្គីសនីសុទ្ធ EV ជាពិសេសម៉ូដែល ID.4 កើនឡើង ១៨២% បិទគម្លាតជាមួយនឹងចំណែកទីផ្សាររបស់ក្រុមហ៊ុន Tesla ៕