Tesla ចេញមីក្រូហ្វូន TeslaMic សម្រាប់ច្រៀងចម្រៀងខារ៉ាអូខេក្នុងឡាន តម្លៃ ១៨៨ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់​អាមេរិកបានធ្វើការចេញនូវផលិតផលថ្មីមួយតម្លៃ ១៨៨ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន ដែលមានឈ្មោះថា TeslaMic ដែលជាមីក្រូហ្វូន​សម្រាប់ធ្វើការច្រៀងចម្រៀងនៅក្នុងរថយន្ត ដែលដំណើរការជាមួយវិធីមួយឈ្មោះថា Leishi KTV។

យោងតាមប្រភពព័ត៌មានរបស់ក្រុមហ៊ុន Tesla បានឱ្យដឹងថាមីក្រូហ្វូននឹងធ្វើការភ្ជាប់អូតូទៅប្រព័ន្ធកម្សាន្ត TeslaMic។ សម្រាប់ TeslaMic មានចំនួនពីរដើម ដែលអាចអោយមនុស្សពីរនាក់អាចច្រៀងចម្រៀងលេងក្នុងពេលតែមួយ។ ក្នុងនោះដែរអ្នកបើកបរក៏អាចចូលរួមបានប្រសិនបើរថយន្តចត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញការបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo បង្ហាញថា TeslaMic និងប្រព័ន្ធខារ៉ាអូខេដែលបានដំណើរការក្នុងឆ្នាំ ២០១៩ មកម្ល៉េះ។ បន្ថែមពីនេះ Tesla ក៏បានបញ្ចេញនូវមុខងារថ្មីមួយឈ្មោះថា “Caraoke” ដែលអាចផ្ទុកនូវបទចម្រៀងជាមួយចំនួនកំណត់ និងភ្ជាប់មកជាមួយ lyric បង្ហាញនៅលើអេក្រង់កណ្តាលផងដែរ។

គេមិនច្បាស់ទេថាតើ Tesla នឹងលក់ TeslaMic នៅលើទីផ្សារផ្សេង ក្រៅពីប្រទេសចិន ខណៈបច្ចេកវិទ្យា​ដើម្បី​បម្រើ​តម្រូវ​ការ​នៃ​ការ​ច្រៀង​ក្នុង​រថយន្ត ​ហាក់​ដូច​ជា​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់ក្នុងការច្រៀងរួមគ្នានៅលើម៉ូឌែលរថយន្តថ្មីៗក្នុងពេលប៉ុន្មានឆ្នាំថ្មីនេះ៕

ប្រភព៖ vnexpress.net

ផ្ទាំងផ្សាយពាណិជ្ជកម្ម