ការចុះផ្សាយរបស់ Bloomberg បានឲ្យដឹងថាកាលពីថ្មីៗនេះ Tesla បានផ្អាកការផលិតរថយន្តនៅរោងចក្រ Gigafactory ក្នុងទីក្រុងសៀងហៃ ប្រទេសចិន។
Tesla បានប្រាប់ឲ្យបុគ្គលិកដែលត្រូវវិលត្រឡប់ចូលធ្វើការនាថ្ងៃពុធ ថាអាចបន្តឈប់ដល់យ៉ាងហោចណាស់ត្រឹមថ្ងៃទី ៩ ខែឧសភា។ នេះមានន័យថា Tesla បច្ចុប្បន្ននេះមិនមានផលិតរថយន្តនោះទេ ដោយរោងចក្រនៅ Fremont សហរដ្ឋអាមេរិកក៏បានផ្អាកដំណើរការផលិតដែរ ដែលផ្អាកការផលិតតាំងពីថ្ងៃទី ២៣ ខែមីនាមកម្ល៉េះ។
ហេតុផលនៃការផ្អាកការផលិតរថយន្តនៅចិននេះមិនមានការបញ្ជាក់នោះទេ ប៉ុន្តែវិបសាយបច្ចេកវិទ្យារបស់ចិនឈ្មោះ 36kr អះអាងថាគឺព្រោះតែកង្វះខាតគ្រឿងបន្លាស់។ ក្រៅពីខ្វះខាតគ្រឿងសម្រាប់ផលិតរថយន្ត Model 3 ហើយនោះ គេជឿថា Tesla ក៏ត្រូវប្រឈមមុខនឹងបញ្ហាទាក់ទងនឹងគ្រឿងចក្រដំឡើងរថយន្តដែលកំពុងស្ថិតក្នុងការជួសជុល៕