Tesla ពេលនេះថែមជម្រើសដាក់ ៧កៅអីលើឡាន Model Y

តម្លៃ​រថយន្ត​អគ្គិសនី​ Model Y ​នា​ពេល​នេះ​មាន​តម្លៃ​ចាប់​ផ្ដើម​ដំបូង​កាន់​តែ​ធូរ​ថ្លៃ​លើស​មុន ដោយ Tesla បាន​បន្ថែម​នូវ​ប្រភេទ Standard Range ថ្មី ដែល​​នៅ​សហរដ្ឋអាមេរិក​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ ៤១ ៩០០​ដុល្លារ។

ពី​មុន​រថយន្ត Model Y គឺ​មាន​តែ​ជម្រើស​ Model Y Long Range តម្លៃ ៤៩ ៩៩០ដុល្លារ និង​ជម្រើស Model Y Performance ដែល​មាន​តម្លៃ ៥៩ ៩៩០​ដុល្លារ។ បន្ថែម​ពី​ការ​​បន្ថែម​ប្រភេទ​ថ្មី​នេះ​ហើយ Tesla ក៏​បាន​បន្ថែម​ជម្រើស​កៅអី​អង្គុយ​ចំនួន ៧កៅអី​​លើ​រថយន្ត Model Y ​ពីរ​​ប្រភេទ​របស់​ខ្លួន​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ជ្រើស​រើស​យក​ការ​បន្ថែម​កៅអី​អង្គុយ​ជួរ​ទី​បី អតិថិជន​នឹង​ត្រូវ​បន្ថែម​លុយ ៣​ពាន់​​ដុល្លារ​ ដែល​ផ្ដល់​ជូន​សម្រាប់ Model Y Standard Range និង Model Y Long Range៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម