Tesla រកលុយចំណេញបានច្រើនជាងឆ្នាំមុនរហូតដល់ ១០ដង

ក្រុមហ៊ុន Tesla បានប្រកាសអំពីប្រាក់ចំណេញ ១,១៤ពាន់លានដុល្លារ ក្នុងត្រីមាសទីពីរនៃឆ្នាំ២០២១ ដែលរកចេញពីប្រាក់ចំណូលសរុប ១១,៩៦ពាន់លានដុល្លារ។

នេះគឺជាលើកដំបូងហើយដែលប្រាក់ចំណេញប្រចាំត្រីមាសរបស់ Tesla មានរហូតដល់ខ្ទង់១ពាន់លានដុល្លារ។ កាលពីត្រីមាសទីពីរឆ្នាំទៅ ប្រាក់ចំណេញរបស់ Tesla មានត្រឹម ១០៤លានដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា Tesla អាចលក់រថយន្តបានសរុប ២០១ ២៥០គ្រឿង នៅក្នុងត្រីមាសទីពីរដែលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ហើយក្នុងនោះការផលិតចេញគឺមានសរុប ២០៦ ៤២១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម