[ទីផ្សាររថយន្តបរទេស] យោងតាមទិន្នន័យ ក្រុមហ៊ុន Tesla បានចែកចាយរថយន្តរបស់ខ្លួននៅដំណាច់ឆ្នាំ ២០២១ ច្រើនជាង ២ ៣៣៥ ០០០ គ្រឿងដែលជារថយន្តប្រើអគ្គិសនីសុទ្ធ ដែលជាចំនួនច្រើនជាងក្រុមហ៊ុនផ្សេងទៀត។
ចំនួននេះបូករួមនៃចំនួនរថយន្ត Model S និង Model X ចំនួន ៥០០,០០០ គ្រឿង និងជាង ១,៨ លានគ្រឿង នៃ Model 3/Model Y តែក្រុមហ៊ុនមិនអាចបំបែកការលក់រវាងម៉ូដែលនីមួយៗបាន។ ទោះយ៉ាងណាក៏ដោយ នេះជាចំនួនដ៏ខ្ពស់សម្រាប់រថយន្តអគ្គិសនីហើយកំពុងពិចារណាលើអត្រាផលិតកម្មថ្មីៗនេះចំនួន ៣០៨ ៦០០ គ្រឿង ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ យើងនឹងឃើញចំនួនសរុប ២,៥ លានគ្រឿង និង ២ លានគ្រឿង នៃ Model 3/Model Y នៅក្នុងខែកុម្ភៈ/មិនា។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា វានឹងចំនាយពេល ៣០ ទៅ ៤០ឆ្នាំ មុនពេលរថយន្តទាំងអស់ក្នុងសាកលលោកត្រូវជំនួសដោយរថយន្តប្រើអគ្គិសនី ដែលមានចំនួន ២ ពាន់លានគ្រឿង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ១២ ខែខាងមុខ Tesla អាចនឹងឈានដល់ជិត ៤ លានគ្រឿង ព្រោះវាផលិតបានច្រើនជាង ០,១ លានគ្រឿង/ខែ ជាមធ្យមក្នុងត្រីមាសទី៤ ឆ្នាំ ២០២១ ។
ដោយអាចស្មានមុនបានថា រថយន្តថ្មី Tesla ចំនួន ១,៥ លានគ្រឿងក្នុងឆ្នាំ២០២២ និងអាចមានចំនួនសរុប ៣,៨ លានគ្រឿង ឬច្រើនជាងនេះ អាស្រ័យលើអ្វីដែលឆ្នាំបច្ចុប្បន្ននាំមក។ ការលក់ចេញបាន ៤ លានគ្រឿង គឺជាសមិទិ្ធផលដ័អស្ចារ្យរបស់ក្រុមហ៊ុនTesla ផងដែរ។
យើងជឿថាទីផ្សាររថយន្តអគ្គិសនី កំពុងឈានទៅមុខនៅលើ S-curve ដោយពង្រីកយ៉ាងឆាប់រហ័សពីរាប់ពាន់ទៅរាប់លានគ្រឿង។ ហើយមិនមែនតែក្រុមហ៊ុនTesla តែមួយនោះទេ ព្រោះក្រុមហ៊ុនផលិតផ្សេងទៀតក៏សង្ឃឹមថានឹងផលិត និងលក់រថយន្តប្រើអគ្គិសនីច្រើនជាង ១ លានគ្រឿង/ឆ្នាំ មុនឆ្នាំ២០២៥ ផងដែរ៕