Tesla អាចនឹងបោះបង់ចោលគម្រោងផលិតរថយន្ត Tesla Cybercab បន្ទាប់ពីចេញច្បាប់ឲដំណើរការនៅលើផ្លូវសាធារណៈត្រឹមតែ ២ ៥០០ គ្រឿង ប៉ុណ្ណោះ ក្នុងមួយឆ្នាំ

បន្ទាប់ពីប្រកាសដាក់បង្ហាញចេញនូវគំរូរថយន្ត Tesla Cybercab ដែលជារថយន្ត Robotaxi ដែលគ្មានដៃចង្កូត ឈ្នាន់ ឬគ្រឿងបញ្ជាផ្សេងៗដែលដូចទៅនឹងរថយន្តស្តង់ដារទូទៅ ពេលនេះក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងច្បាប់របស់រដ្ឋាភិបាល និងបទប្បញ្ញត្តិជាច្រើនរបស់សហរដ្ឋអាមេរិកដែលជាឧបសគ្គដ៏ធំបំផុតក្នុងការដាក់ដំណើរការរថយន្ត Cybercab នៅលើផ្លូវសាធារណៈ។

ចំពោះបញ្ហាប្រឈមផ្នែកច្បាប់ និងសុវត្ថិភាពមានដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រសិនបើក្រុមហ៊ុន Tesla ចង់ស្នើរសុំដើម្បីដាក់បង្ហាញរថយន្ត Cybercab ទៅលើផ្លូវសាធារណៈ ក្រុមហ៊ុន Tesla ត្រូវទទួលបានការយល់ព្រមពី NHTSA (National Highway Traffic Safety Administration – រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ) ជាមុនសិន ហើយបើទោះបីជាមានការយល់ព្រមពី NHTSA ក៏ដោយ ក៏ក្រុមហ៊ុន Tesla នឹងត្រូវបានបញ្ចាឲដាក់ដំណើរការរថយន្ត Cybercab នៅលើផ្លូវសាធារណៈត្រឹម ២ ៥០០ គ្រឿង ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ខណៈចំនួននេះ គឺមិនគ្រប់គ្រាន់ដើម្បីសម្រេចនូវគោលបំណងក្នុងការផលិតរថយន្ត robotaxi របស់ក្រុមហ៊ុន Tesla នោះឡើយ។
  • ក្នុងនោះ ក្រុមហ៊ុន Tesla ក៏ត្រូវប្រឈមមុខនឹងបញ្ហាច្បាប់មួយចំនួនផងដែរ ដោយជាឧទាហរណ៍ រដ្ឋកាលីហ្វ័រញ៉ា ដែលជាតំបន់សំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក មិនទាន់មានការអនុញ្ញាតឱ្យ Tesla បើកដំណើរការរថយន្ត Cybercab នៅទីនោះនៅឡើយទេ។ ហើយ Tesla ក៏នឹងត្រូវបំពេញលក្ខខណ្ឌ និងផ្តល់ទិន្នន័យសាកល្បងតាមច្បាប់ជាច្រើនដើម្បីទទួលបានអាជ្ញាប័ណ្ណក្នុងការដាក់រថយន្តទាំងនេះឲដំណើរការនៅរដ្ឋនេះផងដែរ។

គួរបញ្ជក់ថា Tesla នឹងចាប់ផ្តើមផលិត Cybercab មុនឆ្នាំ២០២៧ ដែលមានតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម