NHTSA កំពុងពិនិត្យមើលលើបញ្ហា Tesla អភិវឌ្ឍន៍កម្មវិធីអាចលេងហ្គេមលើអេក្រង់បានពេលកំពុងបើកបរបាន (មានវីដេអូ)

ជាច្រើនឆ្នាំមកនេះ ប្រព័ន្ធអេក្រង់ព័ត៌មានកំសាន្តដ៏ទំនើបរបស់ Tesla បានរួមបញ្ចូលហ្គេមផ្សេងៗជាច្រើន ដែលអ្នកបើកបរអាចលេងបានបានពេលរថយន្តកំពុងចតសម្រាប់ដំណើរការហ្គេម​ តែឥឡូវនេះ Tesla បានណែនាំការអាប់ដេតកម្មវិធី ដែលមានន័យថាអាចជ្រើសរើសហ្គេមលេងបានពេលរថយន្តកំពុងបើកបរ។

ការអាប់ដេតនេះជាដើមរឿង ដែលធ្វើឲ្យម្ចាស់រថយន្ត Tesla Model 3 លោក Vince Patton បានដាក់ពាក្យបណ្តឹងជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បន្ទាប់ពីបានមើលវីដេអូ YouTube ដែលបង្ហាញពីរបៀបដែលអ្នកបើកបរអាចលេងហ្គេមនៅលើអេក្រង់ព័ត៌មានកំសាន្តបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាសែត New York Times រាយការណ៍ថាប្រព័ន្ធអេក្រង់បង្ហាញនេះក៏បានបញ្ជាក់ដែរ ការលេងហ្គេមពេលកំពុងបើកបរគឺសម្រាប់តែអ្នកដំណើរប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែអេក្រង់ ក៏បង្ហាញមុខងារសំខាន់ៗរបស់រថយន្ត ជាពិសេសនៅលើ Model 3 និង Model Y វាក៏មិនបង្ហាញថាអ្នកបើកបរមិនអាចរំខានដោយងាយស្រួល ដោយហ្គេមដែលអ្នកដំណើរកំពុងលេង ឬសូម្បីតែចង់លេងហ្គេមខ្លួនឯង។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលបញ្ហានេះ ទោះបីជាមិនទាន់បើកការស៊ើបអង្កេតជាផ្លូវការក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម