Tesla អាប់ដេតបន្ថែមរថយន្ដលើខ្លួន២ម៉ូឌែល ផ្ដោតលើការបើកបរកាន់តែប្រសើរនិងឆ្ងាយ​ជាងមុន

Tesla បានអាប់ដេតរថយន្ដ Model S និង Model X ដើម្បីធ្វើយ៉ាងណា ធានាថាអតិថិជនរបស់ខ្លួន កាន់តែពេញចិត្ត ហើយរីករាយក្នុងការទទួលបានបទពិសោធបើកបរកាន់តែពិសេស។

Tesla Updates Model S, Model X, Significantly Raises Prices

ការដាប់ដេតថ្មីនោះមានបន្ថែមមកជាមួយពណ៌ថ្នាំថ្មីមួយឈ្មោះថា Frost Blue ការរចនាកង់ថាសកង់ថ្មី ខណៈ Tesla អះអាងថាជួយបង្កើនប្រសិទ្ធភាពក្នុងការបើកបរ ជាពិសេសកាត់បន្ថយសំឡេងខ្យល់, សំឡេងផ្លូវ និងប្រព័ន្ធលុបសំឡេងរំខានសកម្ម (Active Noise Cancellation) កាន់តែមានប្រសិទ្ធភាព ដើម្បីផ្ដល់ផាកសុខភាពអ្នកធ្វើដំណើរ។ បង្កើនរយៈចម្ងាយបើកបររហូតដល់ ៦៦០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ EPA សម្រាប់ Model S Long Range។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះពួកគេក៏បំពាក់បន្ថែមកាមេរ៉ាថ្មីមួយទៀត ត្រូវបានដំឡើងនៅកាងខាងមុខសម្រាប់ការបង្ហាញរូបភាពកាន់តែប្រសើរ ហើយបំពាក់មកជាមួយ Dynamic ambient lighting និងភា្ជប់មកជាមួយរូបភាពប្លែកៗពេលបើកបរទ្វារចូលទៅក្នងរថយន្ដ។ កែសម្រួលប្រព័ន្ធបូមនិងកៅស៊ូបូមថ្មី ដែលធ្វើឲ្យការបើកបរកាន់តែរលូនជាងមុន។ សម្រាប់ Model X ផ្ដល់ជូនកន្លែងជួរទីបីកាន់ទូលាយជាងមុន ខណៈ Model S Plaid ក៏ទទួលបានការរចនារូបរាងខាងក្រៅថ្មីផងដែរ ដែលក្រុមហ៊ុនអះអាងថាជួយបង្កើនស្ថេរភាពក្នុងការបើកបរកាន់តែល្អ។

Tesla Updates Model S, Model X, Significantly Raises Prices

បន្ទាប់ពីការអាប់ដេតនេះតម្លៃអាចនឹងកើនឡើងបន្ថែម ៥ ០០០ដុល្លារ លើគ្រប់ជម្រើសទាំងអស់។ ចំពោះ Model S នឹងដាក់លក់ក្នងតម្លៃផ្តើមពី ៨៦ ៦៣០ដុល្លារ ខណៈ Model S Plaid តម្លៃកើនឡើងខ្ទង់៦ពាន់ដុល្លារ ហើយត្រូវដាក់លក់ជាមួយតម្លៃពី ១០១ ៦៣០ ដុល្លារ។

ចំពោះ Model X ប្រភេទស្តង់ដារដាក់លក់ជាមួយតម្លៃចាប់ពី ៩១ ៦៣០ដុល្លារ ហើយ Model X Plaid ដាក់លក់ជាមួយតម្លៃចាប់ពី ១០៦ ៦៣០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម