Tesla Cybertruck ទទួលបានផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពនៅសហរដ្ឋអាមេរិក

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តភីកអាប់អគ្គិសនីសុទ្ធរបស់ Tesla គឺម៉ូដែល Cybertruck ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិប្រចាំសហរដ្ឋអាមេរិក NHTSA ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ Tesla Cybertruck បានទទួលពិន្ទុទៅលើការ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ពីការធ្វើតេស្តបុកប៉ះផ្នែកខាងមុខជាមួយរបាំងដែកក្នុងល្បឿន ៥៦គីឡូម៉ែត្រ/ម៉ោង ដោយផ្នែកអ្នកបើកបរទទួលបានត្រឹមផ្កាយ ៤ រីឯផ្នែកអ្នកដំណើរទទួលបានផ្កាយ ៥
  • ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ពីការធ្វើតេស្តបុកប៉ះផ្នែកចំហៀងជាមួយរបាំងដែកក្នុងល្បឿន ៦១គីឡូម៉ែត្រ/ម៉ោង ដោយផ្នែកអ្នកបើកបរទទួលបាន និងផ្នែកអ្នកដំណើរខាងក្រោយទទួលបានផ្កាយ ៥ ដូចគ្នា
  • ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ពីការធ្វើតេស្តបុកប៉ះផ្នែកចំហៀងជាមួយបង្គោដែកក្នុងល្បឿន ២០គីឡូម៉ែត្រ/ម៉ោង ខណៈផ្នែកអ្នកបើកបរទទួលបានផ្កាយ ៥ រីឯផ្នែកអ្នកដំណើរខាងក្រោយទទួលបានផ្កាយ ៥ ។
  • ទទួលបានចំណាត់ថ្នាក់ផ្កាយ ៤ ពីការធ្វើតេស្តបើកបរបររេចង្កូតទៅឆ្វេង ទៅស្តាំ ឬហៅថា Rollover test ។

គួរឲ្យដឹងថា ភីកអាប់អគ្គីសនីសុទ្ធនេះ មានតម្លៃលក់ចាប់ពី ៧៩ ៩៩០ ដុល្លារ ដល់ ៩៩ ៩៩០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម