Tesla Cybertruck ទំនងចេញលក់ក្រោយគូរប្រជែង ក្រោយអោយតម្រុយពន្យាពេលចេញលក់រហូតដល់ឆ្នាំក្រោយ

សង្រ្គោមរថយន្តភីកអាប់អគ្គិសនីកំពុងឡើងកំដៅខ្លាំង ខណ:ពេល Tesla Cybertruck នឹងចេញលក់ក្រោយគូរប្រជែងរបស់ខ្លួន Rivian R1T និង GMC Hummer EV ខណ:ពេលក្រុមហ៊ុន Tesla និយាយម្តងហើយម្តងទៀតថាផលិតកម្មនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ គាប់ជួននាពេលថ្មីនេះៗ មានតម្រុយផ្លូវការថាគ្រោងនឹងពន្យាពេល។

នៅកំឡុងពេលធ្វើការបង្ហាញចេញនូវចំនួនតួរលេខត្រីមាសទី ២ ឆ្នាំ ២០២១ ក្រុមហ៊ុនសហរដ្ឋអាមេរិចបាននិយាយថា៖ ដោយសារតែថាមពលថ្មមានចំនួនកំណត់ និងមានបញ្ហានៃការផ្គត់ផ្គង់បន្ទះឈីបជាសកល យើងបានផ្លាស់ប្តូរកម្មវីធីបង្ហាញខ្លូនរថយន្តដឹកទំនិញអគ្គិសនីខ្នាតធំ Semi-Truck ទៅឆ្នាំ ២០២២។ ហើយ Cybertruck នឹងចាប់ផ្តើមផលិតបន្ទាប់ពី Model Y ចាប់ផ្តើមផលិតនៅរោងចក្រថ្មី Austin Plant នៅខែកញ្ញា នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណ:ពេលមានការសួរសំណួរថា តើផលិតកម្មនៃរថយន្ត Cybertruck នឹងចាប់ផ្តើមនៅពេលណា? នោះក្រុមហ៊ុនមិនបានឆ្លើយនោះឡើយដែលវាបង្ហាញថា Cybertruck ទំនងនឹងត្រូវពន្យាពេល។​ ហើយតាមរយ:អនុប្រធានវិស្វកម្មរបស់ Tesla បាននិយាយថា Cybertruck កំពុងស្ថិតនៅលើ Alpha Stage នៅពុំទាន់រៀបចំគ្រោងស្ថាបត្យកម្មរួចរាល់នៅឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម