Tesla Cybertruck នឹងបំពាក់ជាមួយមុខងារបង្វិលកង់ក្រោយ ដូចភីកអាប់អគ្គីសនី Hummer EV

រថយន្ត Tesla Cybertruck បានពន្យាពេលផលិតកម្មរបស់ខ្លួនជាយូរមកហើយ ដោយរំពឹងថារថយន្តនេះនឹងឈានដល់ចង្វាក់ផលិតកម្មនាចុងឆ្នាំនេះ ប្រសិនបើ Tesla មិនមានការផ្លាស់ប្តូរផែនការរបស់ខ្លួននាពេលបច្ចុប្បន្ន។

កំឡុងពេលឆ្លើយតបទៅនឹងការបំបែកកំណត់ត្រានៅត្រីមាសទី ២ លោក​ Elon Musk បានធ្វើការបង្ហាញចេញនូវការឌីស្សាញរបស់ Cybertruck ដែលវានិងមានការផ្លាស់ប្តូរនោះទេ គឺវាដូចគ្នានឹងគម្រូរថយន្តកាលពីឆ្នាំ ២០១៩ ហើយនឹងមានបំពាក់ជាមួយមុខងារបង្វិលកង់ខាងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុខងារបង្វិលកង់ខាងក្រោយ កំពុងស្ថិតក្នុងស្ថានភាពរស់រវើកឡើងវិញ បន្ទាប់ពីត្រូវបានត្រួសត្រាយដោយក្រុមហ៊ុន Honda និង Mazda កាលពីឆ្នាំ ១៩៨០កន្លងទៅ និងនាពេលបច្ចប្បន្នបានបំពាក់លើរថយន្ត GMC Hummer EV និង Rivian R1T ជាដើម។ មុខងារបង្វិលកង់ខាងក្រោយ ពិតជាមានអត្ថប្រយោជន៍ ជាពិសេសសម្រាប់រថយន្តដែលមានទំហំធំដូចរថយន្ត Cybertruck ព្រោះវានឹងជួយអោយរថយន្តមានភាពបត់បែន និងជំនះស្ថានភាពផ្លូវលំបាក។

យោងតាមរបាយការណ៍ក្រុមហ៊ុន Tesla ទទួលបានការកក់រថយន្ត Cybertruck ចំនួន ១លានគ្រឿងចាប់តាំងពីដាក់បង្ហាញខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៩មក ប៉ុន្តែគេពុំទាន់ដឹងថាតើនឹងមានចំនួនប៉ុន្មានគ្រឿងនឹងត្រូវអតិថិជនទិញយក នៅពេលរថយន្តចេញលក់ផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម