Tesla Cybertruck រូបរាងដូចផ្ទះនេះ ទទួលបានការ Pre-order គិតជាទឹកប្រាក់សរុប ៨០លានដុល្លារ

ក្រុមហ៊ុនមួយដែលជំនាញខាងបច្ចេកវិទ្យា AI និង Software ឈ្មោះថា Stream It បានបង្កើតនូវគ្រឿងបន្ថែមសម្រាប់ការធ្វើដំណើរផ្សងព្រេង ឬ បោះជំរំ ( Camper Accessory) សម្រាប់រថយន្ត Tesla Cybertruck ដោយអោយឈ្មោះវាថា Cyberlandr ដែលកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ជាមួយចំនួនការ Pre-order គិតជាទឹកប្រាក់សរុប ៨០លានដុល្លារ។

ជួបពិភាក្សាជាមួយ Business Insider នាយកប្រតិបត្តិក្រុមហ៊ុន Stream It លោក Lance King បាននិយាយថា គំនិតនៃបង្កើត Cyberlandr បានកើតឡើងនៅពេលគាត់បានធ្វើការ Pre-order ភីកអាប់ Cybertruck របស់គាត់ផ្ទាល់ ហើយដឹងថាគ្មានគ្រឿងបន្ថែមណាត្រូវនឹងរូបរាងប្លែករបស់រថយន្ត Cybertruck នោះទេ។ ហើយបើទោះបីជាក្រុមហ៊ុនលោកមិនមានបទពិសោធន៍ការធ្វើដំណើរផ្សងព្រេង ឬ បោះជំរំ ប៉ុន្តែលោកនៅតែជឿជាក់ថាវនឹងទទួលបាននូវផលវិជ្ជមាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះលោក Lance King អះអាងថានៅក្នុងខែដំបូងបន្ទាប់ពីការបង្ហាញចេញនៃ Cyberlandr ក្រុមហ៊ុនទទួលបានការកក់ចំនួន ១ ០០០ ។ ខណ:មានតម្លៃ ៥០ ០០០ ដុល្លារច្រើនជាងតម្លៃចាប់ផ្តើមរបស់ Cybertruck ។

ជាមួយការបង្កើត Cyberlandr នៃទ្រុងក្រោយរថយន្ត Cybertruck ដែលមានប្រវែង ២ម៉ែត្រនេះ វាទទួលបាននូវជណ្តើដែលអាចបត់ចុះឡើង, ថាមពលពន្លឺថ្ងៃលើដំបូល ៥០០វ៉ាត់, បន្ទប់ទទួលភ្ញៀង ឬបន្ទប់គេងដែលមានគ្រែគេងអាចបត់ជាកៅអីបាន និងទូរទស្សន៍, បន្ទប់ទឹកដែលមានធុងស្តុកទឹក ១៥១លីត្រ និងប្រព័ន្ធជម្រោះទឹក ៤ដំណាក់កាល រួមជាមួយផ្ទះបាយដែលមានសម្ភារ:ប្រើប្រាស់ផ្សេងៗផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម