Tesla Model 3 ជាស្ដេចឡានអគ្គិសនីនៅអឺរ៉ុបកាលឆ្នាំមុន

ចំនួនលក់រថយន្តថ្មីនៅអឺរ៉ុប​បាន​កើន​ឡើង​ដល់ ១៥ ៧៥៧ ៤១២ គ្រឿង កាល​ពី​ឆ្នាំ​មុន ដែល​ជា​លទ្ធផល​ល្អ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាង ១០ ឆ្នាំ​កន្លង​មក​នេះ។

ផ្អែក​តាម​តួ​លេខ​បាន​ពី JATO Dynamics វា​គឺ​ជា​កំណើន​រយៈពេល ៦ ឆ្នាំ​ជាប់​គ្នា ដោយ​លក់​បាន​លើស​ឆ្នាំ ២០១៨ ចំនួន ១៧១ ៤៥២ គ្រឿង។ ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​គឺ​អាល្លឺម៉ង់ ចក្រភព​អង់គ្លេស និង​បារាំង ដែល​តាម​ពី​ក្រោយ​ដោយ​អ៊ីតាលី និង​អេស្ប៉ាញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​ក្នុង​ចំណោម​រថយន្ត​ថ្មី​ដែល​លក់​ចេញ មាន ២៨% គឺ​ជា​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ ដែល​វា​ស្មើ​នឹង​ ៣៥៦ ៣០០ គ្រឿង។ វា​គឺ​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​រថយន្ត​អគ្គិសនី ហើយ​ JATO Dynamics បាន​លើក​សរសើរ​ Tesla Model 3 ដែល​នាំ​ឲ្យ​មាន​កំណើន​នេះ។

JATO Dynamics កត់​សម្គាល់​ថា​នៅ​ឆ្នាំ​ដំបូង​ក្នុង​ទីផ្សារ​អឺរ៉ុប រថយន្ត​ Model 3 ទទួល​បាន​ជោគជ័យ​ខ្លាំង ក្លាយ​ជា​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ដែល​លក់​ដាច់​ជាង​គេ។ អឺរ៉ុប​បាន​ទិញ​យក​រថយន្ត​នេះ​ជាង​ ៩៥ ០០០ គ្រឿង ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ពេញ​និយម​លំដាប់​លេខ ៥១ នៅ​ទ្វីប​អឺរ៉ុប៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម