Tesla Model 3 វាយផ្ដាច់តំណែងឡានអគ្គិសនីលក់ដាច់ជាងគេនៅប្រទេសជាច្រើន

​វិបសាយ​ Uswitch បាន​ធ្វើ​ការ​វិភាគ​លើ​​ទិន្នន័យ​ ដើម្បី​ស្វែង​រក​មើល​ថា​រថយន្ត​អគ្គិសនី​ថា​ដែល​មាន​​ការ​ពេញ​និយម​ជាង​គេ​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន។ លទ្ធផល​ឃើញ​ថា​ម៉ាក​រថយន្ត​ Tesla ស្ថិត​នៅ​​តំណែង​កំពូល​ក្នុង​ប្រទេស​ចំនួន ២១ ក្នុង​ចំណោម​ប្រទេស​ចំនួន ៦០​ដែល​គេ​បាន​វិភាគ។

ក្នុង​ចំណោម​ ២១​ប្រទេស​នោះ​ដែរ រថយន្ត​ Tesla Model 3 ជា​​ម៉ូដែល​ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ចំណោម ១៩​ប្រទេស​ឯណោះ ដែល​មាន​ដូច​ជា​នៅ​ប្រទេស​ចិន, សហរដ្ឋអាមេរិក, អូស្ត្រាលី និង​កាណាដា​ជា​ដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ម៉ាក​រថយន្ត​អគ្គិសនី​​​ពេញ​និយម​លំដាប់​លេខ​ពីរ​គឺ Nissan ដែល​ពេញ​និយម​ខ្លាំង​ក្នុង​ប្រទេស​ចំនួន ៩ ហើយ​ម៉ូដែល Nissan Leaf ជា​ម៉ូដែល​ដែល​ពេញ​និយម​ជាង​គេ។ បន្ទាប់​មក​គឺ​ម៉ាក​រថយន្ត Renault ពេញ​និយម​ក្នុង​ប្រទេស​ចំនួន ៧ ដែល​មាន​ម៉ូដែល Renault Zoe ជា​ម៉ូដែល​ពេញ​និយម។

បន្ត​បន្ទាប់​មក​ទៀត​មាន​ដូច​ជា​ម៉ាក BAIC (៦​ប្រទេស), Volkswagen (៥ប្រទេស), Audi (២ប្រទេស), BMW (២ប្រទេស) និង​ម៉ាក​ Skoda (២​ប្រទេស)៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម