Tesla Model 3+ សាកថ្មមួយពេញបើកបាន៨០០គីឡូម៉ែត្រត្រៀមដាក់លក់នៅចិន

កាលពីថ្មីនេះ Tesla បាន​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​លក់​រថយន្ត Model 3 ជំនាន់ថ្មី​របស់ខ្លួននៅ​ប្រទេស​ចិន មានសមត្ថភាពអាចបើកបាន​ចម្ងាយ ៨០០គីឡូម៉ែត្រ។ ​រថយន្ដនេះអាច​នឹង​ក្លាយ​ជា​រថយន្ត Tesla ដែល​មាន​រយៈ​ចម្ងាយ​បើកបរ​ឆ្ងាយ​បំផុត​របស់​ពួកគេរហូត​មក​ដល់​បច្ចុប្បន្ន។ បើ​ការស្នើរសុំត្រូវបានអនុម័ត ​ក្រោយ​ការ​ពិនិត្យ​របស់​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន (MIIT) របស់​ចិន Tesla Model 3+ នឹងត្រូវបានចាប់ផ្ដើមដាក់លក់នៅ​ប្រទេស​ចិន​នៅខែ​កញ្ញា​ខាង​មុខ​នេះ។

នៅផ្នែកខាងក្រោយរថយន្ដនេះភ្ជាប់មកជាមួយអក្សរ Model 3+ ជាឈ្មោះរបស់រថយន្ដនេះ។ Tesla Model 3+ ​ដំណើរដោយ​ម៉ូទ័រ​ចំនួនមួយ នៅផ្នែកខាងក្រោយនិងបានបំពាក់មកជាមួយអាគុយ NMC (nickel manganese cobalt) បច្ចុប្បន្ន​នេះ អាគុយ NMC LG ត្រូវ​បាន​ប្រើ​សម្រាប់​តែ​ម៉ូឌែល Model 3 Long Range AWD និង Performance ប៉ុណ្ណោះ។

ចំពោញកំណែទម្រង់ដាក់ឲ្យដំណើរការតែម៉ូទ័រអគ្គិសនីចំនួននៅផ្នែកខាងក្រោយ (RWD) មានការប្រើប្រាស់ថាមពលទាបជាងម៉ូឌែលប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន២ (AWD) ដូច្នេះបានជាងរថយន្ដ Model 3+ បំពាក់មកជាមួយអាគុយ NMC LG អាចបើកបរបានរយៈចម្ងាយឆ្ងាយមិនធ្លាប់មាន។ យោងតាមប្រភពព័ត៌មានចិន Cailian រថយន្ត Tesla Model 3+ ត្រូវ​បាន​កំណត់​ពេល​ដាក់​លក់​នៅ​ដើម​ខែ​កញ្ញា​នៅ​ប្រទេស​ចិន ជាមួយតម្លៃចាប់ផ្តើម​ពី​ ៣៧ ៦០០ដុល្លារ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម