Tesla Model 3 ស៊េរីថ្មីចុងក្រោយ អាប់ដេតបន្ថែម ជិះបានឆ្ងាយជាងមុន ឯតម្លៃក៏ថ្លៃជាងមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការអាប់ដេតបន្ថែមពាក់កណ្តាលឆ្នាំ ទៅលើរថយន្តអគ្គិសនីសុទ្ធ Tesla Model 3 ស៊េរីថ្មីចុងក្រោយ ម៉ូដេល Long-range AWD សម្រាប់នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ ៣៩ ៩០០ ដុល្លារ ថ្លៃជាងមុន ១ ៤០០ ដុល្លារ ។

សម្រាប់ការអាប់ដេតបន្ថែមទៅលើរថយន្តអគ្គិសនីសុទ្ធ Tesla Model 3 Long-range AWD ថ្មីនេះ បានបន្ថែមនៅចម្ងាយបើកបរបានឆ្ងាយជាងមុន ៤០គីឡូម៉ែត្រ ពោលគឺសាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៧៥៣ គីឡូម៉ែត្រ ដោយពីមុនបានត្រឹម ៧១៣ គីឡូម៉ែត្រ ខណៈទំហំនៃកញ្ចប់អាគុយនៅដដែល គឺប្រើអាគុយទំហំ ៧៨.១ គីឡូវ៉ាត់ម៉ោង និងអាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៣,៨ វិនាទី ខណៈពីមុខប្រើពេល ៤,៤ វិនាទី ចេញពីម៉ូទ័រអគ្គិសនីចំនួន ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា មិនត្រឹមតែរថយន្តអគ្គីសនីសុទ្ធ Tesla Model 3 ម៉ូដេល Long-range AWD ដែលបានទទួលបានការអាប់ដេតនោះទេ ក្នុងនោះរថយន្ត Tesla Model Y Juniper ស៊េរីថ្មីចុងក្រោយ ម៉ូដែល Long-range AWD ក៏បានអាប់ដេតបន្ថែមដូចគ្នា ដែលអាចបើករបានចម្ងាយឆ្ងាយជាងមុន ដោយពីមុនបានត្រឹម ៧១៩ គីឡូម៉ែត្រ ដោយបច្ចុប្បន្នអាចបើកបាន ៧៥០ គីឡូម៉ែត្រ ឯតម្លៃលក់មិនមានការផ្លាសប្តូរនោះទេ ៕

Tesla Model Y Juniper
ផ្ទាំងផ្សាយពាណិជ្ជកម្ម