Tesla Model 3 អាប់ឌែតថ្មីប្រើប៉ុង១ វិលកង់ក្រោយ សាកម្តងជិះបានជិត ៦០០ គីឡូ ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Tesla Model 3 ប្រភេទ Long-Range RWD អាចបើកបរបានចម្ងាយឆ្ងាយជាងមុន ជាមួយតម្លៃលក់ខ្ទង់ ៤២ ៤៩០ ដុល្លារ​ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ Tesla Model 3 ប្រភេទ Long-Range ប៉ុង ១ (RWD) នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងសរុបបាន ២៦០ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ អាចបើកបរបាន ៥៨៤ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៤,៩ វិនាទី និងមាន top-speed ២០១ គីឡូម៉ែត្រ/ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម