Tesla Model 3 ក្លាយជាឡានប្រណីតដែលលក់ដាច់បានច្រើនជាងគេបំផុតនៅដើមឆ្នាំនេះ

ក្រោយពីបានប្រកាសអំពីកំណត់ត្រាលក់ថ្មីសម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២១នេះ Tesla បានប្រកាសថារថយន្ត Model 3 គឺជារថយន្ត Sedan ប្រណីតដែលលក់ចេញបានច្រើនជាងគេលើពិភពលោក។

អ្នកនាំពាក្យរបស់ Tesla មិនបានប្រាប់អំពីចំនួនលក់របស់ Model 3 ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះឡើយ ប៉ុន្តែបានចែករំលែកនូវទិន្នន័យវិភាគរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារឯករាជ្យ។ ក្នុងបញ្ជីទិន្នន័យមានការប្រៀបធៀបរថយន្ត Tesla ជាមួយរថយន្ត BMW, Mercedes-Benz និង Audi ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែកតាមទិន្នន័យបានបង្ហាញថា Tesla Model 3 អាចលក់ចេញបានជាង ១២ម៉ឺនគ្រឿង ដែលមានន័យថា Model 3 មានកាន់កាប់ចំណែក ៦៥% នៃចំនួនលក់សរុបរបស់ Tesla នៅត្រីមាសដំបូងដែលលក់រថយន្តបាន ១៨៤ ០០០គ្រឿង៕

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម