វិបសាយ Uswitch បានធ្វើការវិភាគលើទិន្នន័យ ដើម្បីស្វែងរកមើលថារថយន្តអគ្គិសនីថាដែលមានការពេញនិយមជាងគេនៅក្នុងបណ្ដាប្រទេសជាច្រើន។ លទ្ធផលឃើញថាម៉ាករថយន្ត Tesla ស្ថិតនៅតំណែងកំពូលក្នុងប្រទេសចំនួន ២១ ក្នុងចំណោមប្រទេសចំនួន ៦០ដែលគេបានវិភាគ។
ក្នុងចំណោម ២១ប្រទេសនោះដែរ រថយន្ត Tesla Model 3 ជាម៉ូដែលដែលលក់ដាច់ជាងគេក្នុងចំណោម ១៩ប្រទេសឯណោះ ដែលមានដូចជានៅប្រទេសចិន, សហរដ្ឋអាមេរិក, អូស្ត្រាលី និងកាណាដាជាដើម។
ម៉ាករថយន្តអគ្គិសនីពេញនិយមលំដាប់លេខពីរគឺ Nissan ដែលពេញនិយមខ្លាំងក្នុងប្រទេសចំនួន ៩ ហើយម៉ូដែល Nissan Leaf ជាម៉ូដែលដែលពេញនិយមជាងគេ។ បន្ទាប់មកគឺម៉ាករថយន្ត Renault ពេញនិយមក្នុងប្រទេសចំនួន ៧ ដែលមានម៉ូដែល Renault Zoe ជាម៉ូដែលពេញនិយម។
បន្តបន្ទាប់មកទៀតមានដូចជាម៉ាក BAIC (៦ប្រទេស), Volkswagen (៥ប្រទេស), Audi (២ប្រទេស), BMW (២ប្រទេស) និងម៉ាក Skoda (២ប្រទេស)៕