[ទីផ្សារបរទេស] ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២២នេះ Tesla អាចលក់រថយន្ត Model 3 និង Model Y បានសរុប ២៩៥ ៣២៤គ្រឿង ហើយពេលនេះដែរ Tesla Model Y បានយកឈ្នះរថយន្ត Mercedes-Benz GLC គ្រងតំណែងជារថយន្តប្រណីតលក់ដាច់ជាងគេនៅអឺរ៉ុប។
ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ តួលេខបានបង្ហាញថា Tesla អាចលក់រថយន្ត Model Y បានចំនួន ៤១ ៨៥១គ្រឿង នៅទីផ្សារអឺរ៉ុប ហើយរថយន្ត Mercedes-Benz GLC អាចលក់ចេញបាន ៤០ ៥៥៤គ្រឿង ដែលត្រូវធ្លាក់មកនៅតំណែងលេខពីរត្បិតថាការលក់របស់រថយន្តនេះកើនឡើង ១២% ក្ដី។
រថយន្តដែលស្ថិតនៅលំដាប់ថ្នាក់លេខបីជារថយន្តប្រណីតលក់ដាច់ជាងគេនៅអឺរ៉ុបគឺរថយន្ត BMW X3 ជាមួយចំនួនលក់ ៣១ ១៣៨គ្រឿង។
ងាកមកមើលទីផ្សាររថយន្តអឺរ៉ុបជាមួយ ពេលនេះរថយន្តម៉ាស៊ូត និងរថយន្តអគ្គិសនីកាន់កាប់ចំណែកទីផ្សារចំនួន ៣២% ដូចគ្នា ហើយរថយន្តបន្ទាប់គឺរថយន្តប្រភេទ PHEV ដែលមានចំណែក ១៩% ខណៈដែលរថយន្តប្រេងសាំងមានចំណែកទីផ្សារ ១៩% ប៉ុណ្ណោះ៕