Tesla Model Y juniper ចាប់ផ្តើមរំកិលចេញពីរោងចក្រហើយ

[បរទេស] កាលពីពេលថ្មីៗនេះ រោងចក្រផលិតរថយន្តរបស់ Tesla នៅទីក្រុងសៀងហៃ ត្រូវបានស្គាល់ថា Tesla Shanghai Gigafactory បានចាប់ផ្តើមការផលិតកម្មទ្រង់ទ្រាយធំនៃម៉ូដែល Y Juniper ដោយមួយចំនួនបានរំកិលចេញពីរោងចក្ររួចមកហើយ ខណៈការចែកចាយ នឹងធ្វើឡើងចាប់ពីចុងខែកុម្ភៈ ឆ្នាំ ២០២៥ តទៅ សម្រាប់ទីផ្សារប្រទេសចិន ។

Tesla Model Y ស៊េរីថ្មីចុងក្រោយ ផ្តល់នៅជម្រើសថាមពលចំនួន ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងអាគុយទំហំ ៦២,៥ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៩ គីឡូម៉ែត្រ ពោលអាចបើកបរបានចំងាយ ៥៩៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល standard ។
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៤០ សេះ និងអាគុយទំហំ ៧៨,៤ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៤ គីឡូម៉ែត្រ អាចបើកបរបានចំងាយ ៧១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល Long-Range ។

រថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ៣៥ ៩៥០ ដុល្លារ សម្រាប់ម៉ូដែល standard និងតម្លៃ ៤១ ៤០០ ដុល្លារ សម្រាប់ម៉ូដែល Long-Range  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម