[បរទេស] ក្រុមហ៊ុន Tesla ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តាអគ្គិសនីសុទ្ធ Tesla Model Y Juniper ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ៥២ ៥៣៩ ដុល្លារសម្រាប់ម៉ូដែល (RWD) និងតម្លៃ ៦១ ៤៤៩ ដុល្លារ សម្រាប់ម៉ូដែល (AWD) ។
Tesla Model Y Juniper សម្រាប់នៅទីផ្សារប្រទេសថៃ សាកថ្មពេញម្តងអាចបើករបានចម្ងាយ ៤៦៦ គីឡូម៉ែត្រ (RWD) ខណៈម៉ូដែល AWD អាចបើកបរបានចម្ងាយ ៥៥១ គីឡូម៉ែត្រ ខណៈថាមពលម៉ូទ័រអគ្គិសនី មិនទាន់មានព័ត៌មានបង្ហាញនៅឡើយទេ ។ លើសពី សម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ FSD អតិថិជនត្រូវបានបង់ប្រាក់បន្ថែម ។
ការផ្លាស់ប្តូរផ្នែកខាងក្រៅ គួរឲ្យកត់សម្គាល់បំផុតចំពោះម៉ូដែល Y គឺទទួលបានការបំផុសគំនិតពីម៉ូដែល Cybertruck និង Cybercab robotaxi ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មីបែប Unique រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ ដល់ ២០អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងនៅតែប្រើប្រាស់ការឌីស្សាញបែប Minimalistic និងបានអាប់ដេតជាមួយនឹងដៃចង្កូតថ្មី កញ្ចក់អេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥,៤ អ៉ីញសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអេក្រង់ touchscreen ទំហំ ៨អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ ជាមួយប្រព័ន្ធអាប់ដេត OTA ផងដែរ ៕