Tesla Model Y Juniper ទទួលបានបញ្ជាទិញកើនឡើង ២០មុឺនគ្រឿងហើយនៅចិន

[បរទេស] កាលពីខែមករា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Tesla ប្រចាំនៅទីផ្សារប្រទេសចិន បានដាក់បញ្ចេញជាផ្លូវការ ជាមួយនឹងការបើកទទួលការបញ្ជាទិញនៅរថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper ស៊េរីថ្មីចុងក្រោយ ដោយ​ពេលនេះ ទទួលបានការបញ្ជាទិញកើនឡើងដល់ ២០០ ០០០ គ្រឿងហើយ ។

Tesla Model Y ស៊េរីថ្មីចុងក្រោយ ផ្តល់នៅជម្រើសថាមពលចំនួន ២៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • សម្រាប់ម៉ូដែល standard RWD បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងអាគុយទំហំ ៦២,៥ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៩ គីឡូម៉ែត្រ ពោលអាចបើកបរបានចំងាយ ៥៩៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង មានតម្លៃលក់ ៣៩ ៩៥០ ដុល្លារ ។
  • សម្រាប់ម៉ូដេល Long-range បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៤០ សេះ និងអាគុយទំហំ ៧៨,៤ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៤ គីឡូម៉ែត្រ អាចបើកបរបានចំងាយ ៧១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង មានតម្លៃលក់ ៤១ ៤០០ ដុល្លារ ។

សម្រាប់រថយន្ត Tesla Model Y Juniper ទទួលបានការឌីស្សាញថ្មីទៅលើចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ ដល់ ២០អ៉ីញ ។ លើសពីនេះ ក៏បានអាប់ដេតជាមួយនឹងដៃចង្កូតថ្មី កញ្ចក់អេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥,៤ អ៉ីញ​សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអេក្រង់ touchscreen ទំហំ ៨អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ ជាមួយប្រព័ន្ធអាប់ដេត OTA រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving កម្រិតទី ៤ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម