Tesla Model Y ក្លាយជាម៉ូដែលលក់ដាច់បំផុតនៅអឺរ៉ុបក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣

[បរទេស] លោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានរីករាយជាមួយនឹងតួលេខលក់ចុងក្រោយបំផុតនៅអឺរ៉ុប ដោយពួកគេបង្ហាញថា Model Y បានឈរនៅលើកំពូលតារាងលក់រថយន្តថ្មីក្នុងតំបន់សម្រាប់ខែមិថុនា និងសម្រាប់រយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៣។

រថយន្តអគ្គិសនី Tesls Model Y បានលក់រថយន្តបានចំនួន ១២៥ ១៤៤ គ្រឿងនៅចន្លោះខែមករា និងខែមិថុនា កើនឡើង ២១១,៧% ពីចំនួន ៤០ ១៤៧ គ្រឿងដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ តាម​ពិត​ចំនួន​អាច​នឹង​ខ្ពស់​ជាង​នេះ​ព្រោះ​ទិន្នន័យ​នេះ​គ្រប​ដណ្តប់​ត្រឹម​តែ ៩៤% ​នៃ​ការ​លក់​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែល Tesla ឬជារថយន្តអគ្គិសនី ដែលលក់ដាច់ជាងគេនៅអឺរ៉ុបក្នុងរយៈពេលប្រាំមួយខែដំបូងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម