Tesla កាន់តែជិតផលិតបានអាគុយជិះបាន ១ លានម៉ាយ

Tesla ទំនង​ជា​បោះ​ជំហាន​កាន់​តែ​​ជិត​ក្នុង​ការ​បង្កើត​អាគុយ​ ដែល​ក្រុមហ៊ុន​អះអាង​ថា​នឹង​អាច​បើកបរ​បាន​ដល់​ចម្ងាយ ១ លាន​ម៉ាយ (១,៦ លាន​គីឡូម៉ែត្រ​) ឯណោះ។

ក្រុមហ៊ុន​អាមេរិក​នេះ​បាន​សហការ​ជា​មួយ​អ្នក​ជំនាញ​រូប​វិទ្យា​មក​ពី​សកលវិទ្យាល័យ​កាណាដា​ Dalhousie University ហើយ​​គេ​បាន​ចុះ​ប៉ាតង់​សម្រាប់​​បច្ចេកវិទ្យា​អាគុយ​លីចូម​ថ្មី ដែល​អះអាង​ថា​មាន​អាយុកាល​លើស​អាគុយ​លីចូម​ដែល​ប្រើ​ប្រាស់​លើ​រថយន្ត​អគ្គិសនី​ដទៃ​ទៀត​ភាគ​ច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Elon Musk បាន​ប្រាប់​ឲ្យ​ដឹង​អំពី​កិច្ចការ​នេះ​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៩។ អាគុយ​ប្រភេទ​នេះ​អាច​មិន​សំខាន់​សម្រាប់​អតិថិជន​ Tesla ទូទៅ​នោះ​ទេ ដោយ​សារ​អាយុ​​កាល​ដែល​គេ​ប្រើ​ប្រាស់​រថយន្ត​ជា​មធ្យម​នៅ​អាមេរិក​គឺ​ប្រមាណ ១៥០ ០០០ ម៉ាយ ប៉ុណ្ណោះ។ យ៉ាងណាក្ដី​អាគុយ​នេះ​អាច​សំខាន់​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ចម្ងាយ​ឆ្ងាយ ដែល​ជា​ទូទៅ​បើកបរ​ចម្ងាយ​រហូត​ដល់ ១៥០ ០០០ ម៉ាយ​ក្នុង​មួយ​ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម