Tesla គ្រោងនឹង​សាងសង់​រោងចក្រ​ផលិត​អាគុយ​ និងរថយន្ត​អគ្គិសនី​​ នៅប្រទេសអាស៊ីមួយនេះ នៅឆ្នាំនេះ

[បរទេស] កាលពីពេលថ្មី កន្លងទៅនេះ តាមរបាយការណ៍បានបង្ហាញថា Tesla បានយល់ព្រមសាងសង់រោងចក្រផលិតអាគុយ និងរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីនាយកប្រតិបត្តិ Elon Musk បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo កាលពីចុងសប្តាហ៍នៅឯកន្លែងបាញ់បង្ហោះ SpaceX ក្នុងរដ្ឋតិចសាស់។

គម្រោងនេះអាចចាប់ផ្តើមនៅឆ្នាំនេះ ដូចដែលបានរាយការណ៍ដោយ BenarNews រដ្ឋមន្ត្រីបាននិយាយថាក្រុមហ៊ុន Tesla បានយល់ព្រមសាងសង់រោងចក្រអាគុយ និងរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅមជ្ឈមណ្ឌលឧស្សាហកម្មនៅខេត្ត Java ភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Bahalil Lahadalia រដ្ឋមន្ត្រី​វិនិយោគ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ដើម្បីផ្តល់ឲ្យ Tesla ចូលប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំនេះ ទោះបីជាមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ប៉ុន្តែសម្រាប់ការវិនិយោគប៉ុន្មាន? វានៅតែជាអាថ៌កំបាំងឥឡូវនេះ។

បន្ទាប់ពីជួប Elon Musk កាលពីថ្ងៃទី ១៥ ឧសភា ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បាននិយាយថា លោកបានពិភាក្សាអំពីបច្ចេកវិទ្យា ការច្នៃប្រឌិតជាមួយ Elon Musk និងលទ្ធភាពដែលពួកគេនឹងវិនិយោគនៅប្រទេសឥណ្ឌូនេស៊ីដែលមានសមត្ថភាពសម្រាប់ផលិតរថយន្តអគ្គិសនី។

គួរឲ្យដឹងថា ឥណ្ឌូណេស៊ីបានព្យាយាមទាក់ទាញការវិនិយោគពីក្រុមហ៊ុន Tesla អស់រយៈពេលជាច្រើនឆ្នាំ ដោយព្យាយាមទាញយកអត្ថប្រយោជន៍ ក្នុងនាមជាអ្នកផលិតនីកែលដ៏ធំបំផុតរបស់ពិភពលោក ដែលជាលោហៈសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ នៅឆ្នាំ ២០២៥ ឥណ្ឌូណេស៊ីកំពុងកំណត់គោលដៅ ២០% សម្រាប់ការផលិតរថយន្តអគ្គិសនី និងពង្រីកដល់ជាង ១លានគ្រឿងក្នុងមួយឆ្នាំ។

បន្ថែមពីនេះ ក្រុមហ៊ុន Hyundai និង LG Energy Solutions បានចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីតម្លៃ ១,១ ពាន់លានដុល្លារ នៅជិតទីក្រុងហ្សាកាតា។ រោងចក្រនេះត្រូវបានគេរំពឹងថានឹងផលិតកោសិកាអាគុយគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់រថយន្តអគ្គិសនីចំនួន ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដោយការផលិតគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនថាមពលអាគុយរបស់ចិន CATL ក៏បានចុះកិច្ចព្រមព្រៀងនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម