Tesla ចេញលក់មុខងារបើកបរស្វ័យប្រវត្តិ Autopilot កម្រិត Basic តម្លៃត្រឹម ២០០០ដុល្លារ

ថ្មីៗនេះ CEO ក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា មុខងារបើកបរស្វ័យប្រវត្តិ Autopilot កម្រិត Basic របស់ខ្លួននឹងត្រូវបញ្ចុះតម្លៃមកត្រឹមតែ ២ ០០០ដុល្លារប៉ុណ្ណោះ រហូតដល់ថ្ងៃទី០១ ខែកក្កដា។

គួរឲ្យដឹងថា មុខងារបើកបរស្វ័យប្រវត្តិ Autopilot កម្រិត Basic នេះ ត្រូវបានបំពាក់លើរថយន្ត Tesla គ្រប់ម៉ូដែលទាំងអស់ លើកលែងតែម៉ូដែល Model 3 ប្រភេទ Standard Range ដែលមានតម្លៃថោកជាងគេបំផុតប៉ុណ្ណោះ។ វាអាចឲ្យរថយន្ត Tesla កាច់ចង្កូត, ជាន់ហ្វ្រាំង, ជាន់ហ្គែរ និងមើលដឹងពីរថយន្ត ឬអ្នកដំណើរថ្មើរជើងដែរនៅក្បែរវាទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក Tesla ក៏មានលក់មុខងារបើកបរស្វ័យប្រវត្តិ Autopilot កម្រិតខ្ពស់ផងដែរ ក្នុងតម្លៃរហូតដល់ទៅ ៥ ០០០ដុល្លារ ដែលមានសមត្ថភាពអាចបើកបរដោយស្វ័យប្រវត្តិ យ៉ាងពេញលេញតែម្តង ប៉ុន្តែគ្មានមុខងារបញ្ជាចេញពីកន្លែងចត Smart Summon និង មុខងារឈប់ពេលភ្លើងស្តុបក្រហម និងកន្លែងមានស្លាកសញ្ញាឈប់ Traffic Light and Stop Sign Control ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម