Tesla ឈប់ទទួលការបញ្ជាទិញ Cybertruck ក្រៅតែពីទ្វីបអាមេរិកខាងជើង

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានប្រកាសថាខ្លួនបានឈប់ទទួលការបញ្ជាទិញសម្រាប់រថយន្តភីកអាប់ Cybertruck មកពីប្រទេសផ្សេងៗ ក្រៅពីទ្វីបអាមេរិកខាងជើង នេះបើយោងតាមគេហទំព័រផ្លូវការរបស់ខ្លួន។

ក្នុងនោះដែរគេហទំព័របានបញ្ជាក់ឱ្យដឹងថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Telsa កំពុងទទួលការកក់ទុកសម្រាប់ Cybertruck នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្របពេលដែលលោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បាននិយាយថានឹងចាប់ផ្តើមផលិត Cybertruck នៅឆ្នាំក្រោយនៅរោងចក្ររបស់ខ្លួននៅ Austin រដ្ឋ Texas ។

លោក Elon Musk បានបន្តទៀតថា យើងមានការបញ្ជាទិញរថយន្ត Cybertrucks ដំបូងច្រើនជាងអ្វីដែលយើងអាចបំពេញបានក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីការចាប់ផ្តើមផលិតកម្ម ហើយ ក្រុមហ៊ុន Tesla អាចបញ្ឈប់ការបញ្ជាទិញនៅពេលដែលតម្រូវការសម្រាប់រថយន្តមួយចំនួនរបស់ខ្លួនលើសពីការផលិតដល់កម្រិតគួរឱ្យភ្ញាក់ផ្អើលផងដែរ ។

សូមបញ្ជាក់ថាក្រុមហ៊ុន Tesla បានដាក់បង្ហាញរថយន្ត Cybertruck ក្នុងឆ្នាំ ២០១៩ មុនមានបំណងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ ប៉ុន្តែបានរុញផែនការទៅត្រីមាសទីមួយនៃឆ្នាំ ២០២៣ វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម