Tesla ឈប់ផលិតឡានម៉ូដែលនេះហើយ ក្រោយបញ្ចុះតម្លៃបានប៉ុន្មានថ្ងៃ

រថយន្ត Tesla Model Y ប្រភេទ Standard Range RWD ដែលជា Base Model នោះ ត្រូវបានដកចេញពីវេបសាយរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ ដែលបញ្ជាក់ថាវានឹងលែងមានលក់ទៀតហើយ។

គួររំលឹកឲ្យដឹងថា ក្រុមហ៊ុន Tesla បានប្រកាសចេញរថយន្ត Model Y ប្រភេទ Base Model នេះ កាលពីខែមករា។ វាមានចម្ងាយបើកបរ ៣៩០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ Tesla ទើបតែបានធ្វើការបញ្ចុះតម្លៃលើរថយន្ត Model Y Standard Range RWD ពី ៤១ ៩៩០ដុល្លារ នៅសល់ត្រឹម ៣៩ ៩៩០ដុល្លារប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែឈប់ដាក់លក់វិញ។

ទោះជាយ៉ាងណាក៏ដោយ Tesla មិនបានធ្វើការបកស្រាយជុំវិញករណីនេះឡើយ។ យ៉ាងណាមិញ គេហទំព័រ Engadget បាននិយាយថា Tesla ប្រហែលជាផ្អាកការលក់មួយរយៈសិន ដោយមូលហេតុអាចមកពីមានគេបញ្ជាទិញច្រើនពេក ក្រោយពេលដាក់លក់បញ្ចុះនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម