Tesla បោះទុនចុះបញ្ជី ត្រៀមលក់រថយន្តអគ្គិសនីនៅប្រទេសថៃ

[បរទេស] កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla គ្រោងរៀបចំសាងសង់ការិយាល័យរបស់ខ្លួននៅប្រទេសថៃ នេះបើយោងតាមរបាយការណ៍បានមកពីការចុះបញ្ជីក្រុមហ៊ុន Tesla (Thailand) Co., Ltd. ដោយនៅក្នុងឯកសាររបស់នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម​ ក្រុមហ៊ុន Tesla បានបោះដើមទុនចុះបញ្ជីចំនួន ៣ លានបាត (៨៧ ៦៦៨ ដុល្លារ) ក្នុងគោលបំណងគឺលក់រថយន្តអគ្គិសនីនៅប្រទេសថៃ។

គួរឲ្យដឹងដែរថា នៅមិនទាន់មានការប្រកាសជាផ្លូវការពីក្រុមហ៊ុន Tesla ថាតើក្រុមហ៊ុននឹងត្រូវបានបង្កើតឡើងឬអត់ ឬនៅពេលណាការិយាល័យនឹងត្រូវបង្កើតឡើង។ ប៉ុន្តែ​គេ​រំពឹង​ថា​វា​នឹង​ចំណាយ​ពេល ១-២ ឆ្នាំ​ដើម្បី​បំពេញ​ការផលិតម៉ូដែល ឬ​តម្លៃ​នៅ​តែ​ជា​អាថ៌កំបាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន Tesla នៅ​ប្រទេស​ថៃ​បាន​នាំ​ចូលជាលក្ខណៈ Gray Market ដែលមានទាំង​នៅ​ចក្រភព​អង់គ្លេស និង​នៅ​ប្រទេស​ចិន។ សម្រាប់ Tesla នៅប្រទេសថៃដែលមានដើមទុនចុះបញ្ជីត្រឹមតែ ៣ លានបាត ( ៨៧ ៦៦៨ ដុល្លារ) មានឱកាសនាំចូលដោយផ្ទាល់ពីរោងចក្រ Tesla Giga Shanghai ។ ខណៈពន្ធនឹងត្រូវបានកាត់បន្ថយមកត្រឹម ០% ដែលនឹងធ្វើឲ្យ Tesla មានតម្លៃទាបជាងសព្វថ្ងៃនេះ។

ការ​ធ្វើ​អាជីវកម្ម​នាំចូល​រថយន្ត​អគ្គិសនី​តាម​រយៈ​ការ​នាំ​ចូល​រថយន្ត​ទាំង​មូល (Completely Built Up: CBU) ទៅ​លក់​នៅ​ប្រទេស​ថៃ​របស់ Tesla គឺ​ស្រដៀង​នឹង Volvo ដែល​នាំ​ចូល​រថយន្ត​អគ្គិសនី​មក​លក់​នៅ​ប្រទេស​ថៃ ដែលមានតម្លៃលក់ចាប់ពី ២ លានបាត (៥៨ ៤៤៥ ដុល្លារ) ឬច្រើនជាងនេះ។ លើសពីនេះ Tesla បានបន្ថែមនៅឆ្នាំងសាក Tesla Supercharger ជាឆ្នាំងសាកល្បឿនលឿន 480V DC មានថាមពល ៧២ គីឡូវ៉ាត់, ១៥០ គីឡូវ៉ាត់ និង ២៥០គីឡូវ៉ាត់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម