Tesla នឹងចាប់ផ្តើមផលិតឡានអគ្គិសនីក្នុងប្រទេសចិន ហើយលក់ថោកជាងមុន

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla ទើបតែបានទទួលការយល់ព្រម ដើម្បីអនុញ្ញាតឲ្យចាប់ផ្តើមផលិតរថយន្តរបស់ខ្លួន នៅរោងចក្រ Gigafactory 3 ក្នុងទីក្រុងសៀងហៃ។

រោងចក្រ Gigafactory 3 ក្នុងទីក្រុងសៀងហៃ

ការអនុញ្ញាតនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃទីក្រុងសៀងហៃ។

Tesla ចង់ផលិតរថយន្ត Model 3 របស់ខ្លួនឲ្យបាន ១ ០០០គ្រឿងក្នុងមួយសប្តាហ៍ ដើម្បីបង្កើនចំនួនលក់នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតលើពិភពលោក។ ការផលិតរថយន្តនៅក្នុងស្រុកបែបនេះ អាចឲ្យ Tesla គេចផុតពីការបង់ពន្ធនាំចូលរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ Tesla ក៏ទទួលបានការកាត់បន្ថយពន្ធចំនួន ១០% ដែលអាចកាត់បន្ថយថ្លៃរថយន្តរបស់ខ្លួនរហូតដល់ទៅ ១៤ ០០០ដុល្លារឯណោះ។

ក្រៅពីរថយន្ត Model 3 រោងចក្រខាងលើក៏នឹងផលិតកញ្ចប់អាគុយ ហើយចាប់ផ្តើមបង្កើនការផលិត ២៥០ ០០០គ្រឿងក្នុងមួយឆ្នាំ និងឡើងរហូតដល់ ៥០០ ០០គ្រឿងក្នុងមួយឆ្នាំ ព្រមទាំងបន្ថែមការផលិតរថយន្ត Model Y ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម