Tesla គ្រោងនឹងនាំចេញរថយន្ត Model 3 ដែលផលិតនៅរោងចក្រក្នុងទីក្រុងសៀងហៃប្រទេសចិន ទៅកាន់ទីផ្សារក្រៅប្រទេសដូចជានៅអឺរ៉ុប។ នេះបើផ្អែកតាមអ្នកដែលទាក់ទងនឹងផែនការនេះ។
ប្រភពបានអះអាងថារថយន្ត Model 3 ដែលផលិតនៅចិន នឹងចាប់ផ្ដើមផលិតក្នុងត្រីមាសទី៤ នៃឆ្នាំនេះ ហើយទីផ្សារគោលដៅរបស់រថយន្តមិនមែនមានត្រឹមតែអឺរ៉ុបនោះទេ ប៉ុន្តែក៏នឹងមានសិង្ហបុរី អូស្ត្រាលី និងនូវែលហ្សេឡង់ ហើយការដឹកជញ្ជូនអាចនឹងចាប់ផ្ដើមត្រឹមដំណាច់ឆ្នាំ ២០២០ ឬនៅដើមឆ្នាំ ២០២១។
ទន្ទឹមនឹងផែនការនាំរថយន្ត Model 3 ផលិតនៅចិនយកលក់នៅអឺរ៉ុប ក្រុមហ៊ុន Tesla ក៏មានផែនការផលិតរោងចក្រនៅក្បែរទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ផងដែរ ដើម្បីប្រកួតប្រជែងនឹងគូប្រជែងខ្លាំងនៅអឺរ៉ុប មានដូចជា Volkswagen Group, Renault និង PSA Group ជាដើម ដែលពួកគេកំពុងផ្ដោតលើការអភិវឌ្ឍន៍រថយន្តអគ្គិសនី៕