Tesla បញ្ចុះតម្លៃឡាន Model 3 នៅចិន ដូចដែល​សន្យា​មែន

Tesla បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​រថយន្ត​ Model 3 ​ដែល​ផលិត​នៅ​ប្រទេស​ចិន សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ដែល​​ពេល​នេះ​មាន​តម្លៃ​ចាប់​ពី ២៩៩ ០៥០ យ័ន ស្មើ​ប្រមាណ​ ៤២ ៩០០ ដុល្លារ ថយ​ចុះ ១៦%។

Tesla បាន​ប្រាប់​ឲ្យ​ដឹង​ថា​ការ​​បញ្ចេញ​រថយន្ត Model 3 ផលិត​ក្នុង​ស្រុក​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៧ ខែ​មករា។ អំឡុង​កម្មវិធី​ពិសេស​មួយ Tesla បាន​ដឹក​ជញ្ជូន​រថយន្ត​ ១៥ គ្រឿង​ដំបូង​ចេញ​ពី​រោងចក្រ​ទៅ​ឲ្យ​​បុគ្គលិក​របស់​ខ្លួន ក្រោយ​ពី​រោងចក្រ​​នៅ​សៀងហៃ​ចាប់​ផ្ដើម​សាង​សង់​បាន​ត្រឹម​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា ៣០% នៃ​​គ្រឿង​សម្ភារៈ​ផលិត​គឺ​មាន​ការ​ផ្គត់ផ្គង់​ពី​ក្នុង​ស្រុក ចំណែក​នៅ​សេសសល់​គឺ​ដឹក​ជញ្ជូន​ពី​ក្រៅ​ស្រុក។ ប៉ុន្តែ​ក្រុមហ៊ុន​មាន​គោល​បំណង​ថា​នឹង​អាច​មាន​ការ​ផ្គត់ផ្គង់​ ១០០%​ ពី​ដៃ​គូ​នៅ​ប្រទេស​ចិន​នៅ​ត្រឹម​ឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម