
[បរទេស] ការលក់របស់ Tesla មិនត្រឹមតែធ្លាក់ចុះនៅទូទាំងទ្វីបអឺរ៉ុបទេ ឥឡូវនេះ ការលក់នៅក្នុងទីផ្សារប្រទេសចិន ក៏បានធ្លាក់ចុះផងដែរ ដោយការពីខែមករា ឆ្នាំ ២០២៥ បានធ្លាក់ចុះ ១១,៥% ខណៈដែលគូប្រជែងក្នុងស្រុកសំខាន់ៗដូចជា BYD លក់បានចំនួន ៣០០ ៥៣៨ គ្រឿង កើនឡើង ៤៩,១៦% ។
ក្នុងនោះ នៅក្នុងខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកនេះ លក់រថយន្តអគ្គិសនីសុទ្ធ EV បានចំនួនត្រឹមតែ ៦៣ ២៣៨ គ្រឿងនៅទីផ្សារប្រទេសចិន ដែលធ្លាក់ចុះពីចំនួន ៩៣ ៧៦៦ គ្រឿងនៅក្នុងខែធ្នូឆ្នាំ ២០២៤ នេះបើយោងតាមគេហទំព័រ CPCA ។
គួរឲ្យដឹងថា កត្តាដែលធ្វើឲ្យការលក់របស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ ដោយសារថ្ងៃឈប់សម្រាកចូលឆ្នាំចិនមានរយៈពេលយូរ ពោលគឺចាប់ពីថ្ងៃទី ២៨ ខែមករា រហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ ដែលធ្វើឲ្យមានការប៉ះពាល់ដល់តួលេខនៃការលក់ខែមករា ៕