ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ ឆ្នាំ ២០២០ ដែលមានច្រើនលើសពីការប៉ាន់ស្មានរបស់ Wall Street ត្បិតថាមានការបង្អាក់ដំណើរដោយសារជំងឺកូវីដ១៩ក្ដី។
លទ្ធផលពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ របស់ Tesla បានបង្ហាញថាក្រុមហ៊ុនអាចរកចំណូលបាន ៦,០៣ពាន់លានដុល្លារ ដែលមានការថយចុះ ៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន (Wall Street បានព្យាករណ៍ថា Tesla អាចរកចំណូលបាន ៥,៤ពាន់លានដុល្លារ)។ ចំណែកប្រាក់ចំណេញវិញមាន ១,២៦ពាន់លានដុល្លារ ដែលកើនឡើង ៣៨% ធៀបនឹងឆ្នាំមុន។
បើមើលលើចំនួនលក់រថយន្តនៅត្រីមាសទីពីរវិញ មានសរុប ៩០ ៨៩១គ្រឿង ដែលថយចុះ ៥% ធៀបនឹងឆ្នាំមុន ក្នុងនោះមាន ១០៦១៤គ្រឿង ជារថយន្ត Model S និង Model X ចំណែក ៨០២៧៧គ្រឿង ជា Model 3 និង Model Y៕