[បរទេស] កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការចេញលក់ជាផ្លូវការនៅភិកអាប់អគ្គិសនីសុទ្ធរបស់ខ្លួនគឺ Tesla Cybertruck ដោយលក់បានចំនួន ៣ ៨៧៨ គ្រឿងគិតនៅត្រឹមតែមេសា ឆ្នាំ ២០២៤ នៅទីផ្សារសហរដ្ឋអាមេរិក ។
សម្រាប់ចំនួននៃលក់របស់ Tesla Cybertrucks នេះ គឺជាចំនួនដែលលក់បានច្រើនជាងភីកអាប់អគ្គិសនីសុទ្ធ GMC Hummer EV ដែលលក់ពេញមួយឆ្នាំ ២០២៣ ដែលបានសរុបត្រឹមតែ ៣ ២៦០ គ្រឿងប៉ុណ្ណោះ ។
ជាមួយចំនួននៃការលក់របស់ភីកអាប់ Cybertruck នេះ ក៏ជាចំនួនច្រើនជាងភីកអាប់ Rivian R1T ដែលលក់បាន ២ ៣៩៩ គ្រឿង ប៉ុន្តែតាមពីក្រោយភីកអាប់អគ្គិសនីសុទ្ធរបស់ Ford គឺម៉ូដែល Ford F-150 Lightning ដែលលក់បានចំនួនសរុប ៧ ៧៤៣ គ្រឿងនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ព្រមទាំងបានកើនឡើង ៨០,៤% ពីឆ្នាំ ២០២៣ ផងដែរ ៕