Tesla លក់ឡានបានច្រើនជាងមុនគុណនឹង២ នៅដើមឆ្នាំ២០២១

បើផ្អែកតាមទិន្នន័យថ្មីនៅសហរដ្ឋអាមេរិកបានបង្ហាញថា ទីផ្សាររថយន្តអគ្គិសនីនៅតែបន្តមានកំណើនគួរឲ្យកត់សម្គាល់នៅចន្លោះខែមករា ដល់ខែមេសា ខណៈដែលទិន្នន័យសម្រាប់ខែឧសភា និងខែមិថុនានៅមិនទាន់បង្ហាញចេញនៅឡើយទេ។

ក្រុមហ៊ុន Tesla នៅតែជាក្រុមហ៊ុននាំមុខលើទីផ្សាររថយន្តអគ្គិសនីនៅអាមេរិក ដោយមានកាន់កាប់ចំណែកទីផ្សារ ៧១% មានការថយចុះពីចំណែក ៧៩% កាលពីឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី ចំនួនលក់របស់ Tesla មានកំណើនរហូតដល់ ៩៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយអាចលក់ចេញបាន ៩២ ០០០គ្រឿង នៅរយៈពេល៤ខែដំបូង។ កំណើននេះពិតជាអស្ចារ្យ ដោយសារតែទីផ្សាររថយន្តអគ្គិសនីទាំងមូលមានកំណើនតែ ៣៦% ប៉ុណ្ណោះ។

រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិក ក្នុងពេល៤ខែដំបូង នៅតែជារថយន្ត Tesla Model Y ដែលតាមពីក្រោយដោយរថយន្ត Tesla Model 3 និងបន្តបន្ទាប់មកគឺរថយន្ត Chevrolet Bolt EV, Mustang Mach-E, Nissan Leaf, Audi e-tron, Porsche Taycan, Hyundai Kona, Tesla Model X និង Tesla Model S៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម