[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រ Motor1 បានឲ្យដឹងថា រថយន្ត Tesla Model 3 ដែលមានតម្លៃលក់ស្ទង់ ៤០ ៣៨០ ដុល្លារ ទំនងជានឹងនៅតែជារថយន្តអគ្គិសនីតម្លៃលក់ទាបជាងគេរបស់ក្រុមហ៊ុន Tesla ដែលអតិថិជនអាចទិញបានក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្នុងនោះ បើតាមប្រភពពសារព័ត៌មាន Reuters បាននិយាយថាផែនការផលិត Tesla Model 2 ដែលមានពាក្យចចាមអារ៉ាមក្នុងតម្លៃ ២៥ ០០០ ដុល្លារត្រូវបានលុបចោលដោយ Tesla ខណៈក្រុមហ៊ុនមិនបានប្រាប់អំពីហេតុផលជាក់លាក់សម្រាប់ការផ្លាស់ប្តូរនេះទេ ។
យោងតាមគេហទំព័រ Reuters ដដែល បានដកស្រង់ខ្លឹមសារនៃសារផ្ទៃក្នុងនៅដើមខែមីនារបស់ Tesla ដែលបានណែនាំបុគ្គលិកបច្ចេកទេសរបស់ខ្លួនមិនឲ្យជូនដំណឹងដល់អ្នកផ្គត់ផ្គង់អំពីការលុបចោលផែនការផលិតរថយន្តអគ្គិសនីដែលមានតម្លៃទាបនោះទេ ។ លើសពីនេះ Tesla នឹងប្តូរទៅអភិវឌ្ឍរថយន្ត Robotaxi វិញ ៕