The Rock កំពុង​រង់ចាំ​រថយន្ត Ford F-150 Lightning យ៉ាង​អន្ទះសា

[ទីផ្សារបរទេស] យោងតាមបណ្តាញសង្គម Twitter របស់លោក Jim Farley នាយកប្រតិបត្តិ ក្រុមហ៊ុន Ford បានបង្ហោះថា តារាភាពយន្តហូលីវូដ Dwayne Johnson (The rock) កំពុងតែរង់ចាំយ៉ាងអន្ទះសារចំពោះរថយន្ត Ford F-150 Lightning ” តាមមើលទៅគាត់បានបញ្ជាទិញវាតាំងពីការកក់លើកដំបូង”។ តារាសម្តែងវ័យ ៤៩ ឆ្នាំរូបនេះក៏បានលើកឡើងផងដែរថាគាត់ជាម្ចាស់ រថយន្ត Ford F-350 Super Duty ហើយតែងតែចាប់អារម្មណ៍លើរថយន្តភីកអាប់ Ford ផងដែរ។

ក្រៅពី Dwayne Johnson នៅមានតារាម្នាក់ទៀតដែលបច្ចុប្បន្នកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ រថយន្ត Ford F-150 Lightning គឺលោក Arnold Schwarzenegger ហើយ លោក Jim Farley បាននិយាយថា “Arnold Schwarzenegger មានការរំភើបនៅពេលដែលខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមក្នុងទទួលយកបទពិសោធន៍ផ្ទាល់នៅលើរថយន្ត Ford F-150 Lightning” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Ford F-150 Lightning គឺជារថយន្តភីកអាប់អគ្គិសនីសុទ្ធដំបូងបង្អស់របស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក ជាមួយនឹងតម្លៃចាប់ផ្តើម ៣៩ ៩៧៤ ដុល្លារ ហើយនៅពេលអនុវត្តការលើប្រាក់លើកទឹកចិត្តពីរដ្ឋាភិបាលចំនួន ៧,៥០០ ដុល្លារ ធ្វើអោយអតិថិជនត្រូវចំណាយត្រឹមតែ ៣២ ៤៧៤ ដុល្លារប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Ford បានទទួលការបញ្ជាទិញជាមុនជាង ២០០ ០០០ គ្រឿងសម្រាប់ F-150 Lightning ដែលបង្ហាញពីភាពទាក់ទាញដ៏អស្ចារ្យនៃរថយន្តភីកអាប់អគ្គិសនីនេះ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះបានធ្វើឱ្យក្រុមហ៊ុន Ford ផ្អាកការបញ្ជាទិញជាបណ្តោះអាសន្ននូវ F-150 Lightning ដោយសារតែចំនួនអ្នកទិញច្រើន និងមិនគ្រប់សម្រាប់ផលិត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម