[បរទេស] កាលពីពេលថ្មីៗនេះ អនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota Motor ប្រចាំនៅទីផ្សារប្រទេសអាមេរិកខាងជើង បាននិយាយថា ក្រុមហ៊ុនកំពុងពិចារណាលើការផលិតរយន្តភីកអាប់ Toyota Tacoma និង Toyota Tundra ប្រភេទ Plug-in hybrid និងអគ្គិសនីសុទ្ធ សម្រាប់អតិថិជនរបស់ខ្លួននៅទីនោះ ។
ក្នុងនោះ លោកបានបន្ថែមថាម ជម្រើសម៉ាស៊ីនកូនកាត់ PHEV និង EVs នឹងធ្វើឱ្យមានតុល្យភាពចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ជាមួយនឹងស្តង់ដារការបំភាយឧស្ម័ន ជាមួយនឹងការបង្កើនការសន្សំសំចៃប្រេង ។ យ៉ាងណាមិញ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុននេះកំពុងសិក្សាជម្រើសម៉ាស៊ីនទាំងពីរនេះ ប៉ុន្តែមិនទាន់សម្រេចចិត្តនៅឡើយទេ។
គួរបញ្ជាក់ផងដែរដា ក្រុមហ៊ុន Toyota បានផ្តល់ជូននៅជម្រើសម៉ាស៊ីនកូន hybrid ទៅលើរថយន្តភីកអាប់របស់ខ្លួនរួចហើយ ប៉ុន្តែប្រភេទ PHEVs ឬ EVs អាចនឹងមានបន្ទាប់ទៀតនាពេលអនាគត ៕