Toyota កំពុង​រៀប​ចំ​បញ្ចេញ SUV ម៉ូដែល​ថ្មី

Toyota និង Mazda គ្រោង​នឹង​ផលិត​រថយន្ត​ SUV ​ខ្នាត​កណ្ដាល​​ថ្មី​នៅ​រោងចក្រ​ Alabama របស់​ខ្លួន ដោយ​ចែក​រំលែក​គ្នា​ប្រើ​នូវ​គ្រឿង​បន្លាស់ និង ដៃ​គូ​ផ្គត់ផ្គង់​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិត។ រថយន្ត​ពី​ក្រុមហ៊ុន​ទាំង​ពីរ​នឹង​​មាន​លក្ខណៈ​ខុស​គ្នា ហើយ Mazda និយាយ​ថា ​ការ​អភិវឌ្ឍន៍​គឺ​ចែក​ដាច់​ពី​គ្នា។

នៅ​ពេល​នេះ​គេ​មិន​ដឹង​ថា​ Toyota នឹង​បញ្ចូល​រថយន្ត​ថ្មី​នេះ​ចូល​ត្រកូល SUV មួយ​ណា​នោះ​ទេ ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា​នឹង​ស្ថិត​នៅ​​ក្រោម ឬ​លើ​ម៉ូដែល C-HR ហើយ​វា​ខុស​ពី C-HR ត្រង់​មាន​ជម្រើស​ប្រព័ន្ធ​បើកបរ​ប៉ុង ២។ ​រថយន្ត Concept ដែល​អាច​ផលិត​ចេញ​ជា​ SUV ម៉ូដែល​ថ្មី​របស់ Toyota អាច​ជា​ FT-4X ឬ​ម៉ូដែល DN Trec របស់​ Daihatsu។ ចំណែក Mazda អាច​​បង្កើត​ឡើង​វិញ​នូវ​ត្រកូល CX-7 ដែល​បាន​ឈប់​ផលិត​កាល​ពី​ឆ្នាំ ២០១៣។

ពាណិជ្ជកម្ម

គួរ​ដឹង​ថា​ FT-4X គឺ​ជា​រថយន្ត​ Concpet ដែល​ជា​ប្រភេទ​រថយន្ត​ខ្លាំង​ខាង​បើកបរ​ Off-Road។ វា​មាន​អ្វី​គ្រប់​យ៉ាង​ដែល​គេ​ត្រូវ​ការ​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង មាន​តាំង​ពី​ភ្លើង​បំភ្លឺ​បាន​​ឆ្ងាយ, កន្លែង​ផ្ទុក​ទឹក, ប្រអប់​ត្រជាក់ និង​ប្រអប់​កម្ដៅ​ទៀត​ផង៕​​

Sponsored