[បរទេស] យោងតាមឯកសារដែលបានចុះជាមួយ USPTO បានបង្ហាញថា ក្រុមហ៊ុន Toyota កំពុងធ្វើការលើឃ្លុបក្រោយរបស់រថយន្តភីកអាប់អោយកាន់តែមានមុខងារច្រើន រួមមានទ្វារឃ្លុបក្រោយវែងជាងមុន និងគម្របដែលរួមបញ្ចូលជណ្តើរដែលអាចផ្ទុកបានកាន់តែច្រើនបន្ថែមទៀត ។
យោងតាមឯកសារដែលបានចុះជាមួយ USPTO នេះ ត្រូវបានចុះផ្សាយថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ ដែលរួមបញ្ចូលនៅមុខងារជណ្តើរស្លាយដើរដោយថាមពលអគ្គិសនីនៅជាប់ក្រោមគម្របឃ្លុប ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនផ្ទុករបស់របរសផ្សេងទៀតដែលទម្ងន់ធ្ងន់ៗជាដើម។
ក្នុងនោះក្រុមហ៊ុនផលិតរថយន្ត Toyota បានបញ្ជាក់ផងដែរថា សម្រាប់គម្របឃ្លុបក្រោយរបស់ខ្លួនត្រូវបានផលិតចេញពីផ្លាស្ទិកកែច្នៃឡើងវិញ និងសមាសធាតុផ្សំឡើងពីធាតុគីមីដែលទទ្រង់នៅរបស់ដែលមានទម្ងន់ធ្ងន់ ៕