Toyota ចេញឡានថ្មី តម្លៃ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota Starlet Cross ប្រភេទ SUV ខ្នាតកណ្តាល ក្នុងទីផ្សារប្រទេសអា​ហ្វ្រិក​ខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ១៦ ២០០ ដុល្លារ ដល់់ ១៩ ៤០០ ដុល្លារ ។

Toyota Starlet Cross ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Suzuki Heartect platform មានប្រវែងតួខ្លួនសរុប ៣ ៧៤០ ម.ម ទទឹង ១ ៦២៥ ម.ម កម្ពស់ ១ ៤០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ១០៣ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ និងអូតូ ៤វគ្គ ប៉ុង ១ វិលកង់មុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ទទួលបានការឌីស្សាញរូបរាងផ្នែកខាងក្រៅមានភាពទាន់សម័យ បំពាក់ជាមួយប៉ាណាទំហធំពណ៌ខ្មៅរចនាបែបសំបុកឃ្មុំ កាងរន្ធខ្យល់ទំហំធំផងដែរអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័ររួមទាំងកញ្ចក់ការពារពន្លឺ UV ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ៧ និង ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រន្ធ USB ចំនួន ៣ចំនុច ពោងសុវត្ថិភាពចំនួន ២ចំនុច និងប្រព័ន្ធ ADAS ជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម