Toyota ចេញឡាន Highlander ថ្មី មានត្រឹមតែ ២​ ៥០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota Highlander សេរ៊ីឆ្នាំ២០២៥ ប្រភេទ Special Edition ត្រឹមតែ ២​ ៥០០គ្រឿងប៉ុណ្ណោះ ប៉ុន្តែតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែសម្រាប់រថយន្ត Toyota Highlander សេរ៊ីឆ្នាំ២០២៥ វិញក៏ទទួលបានការអាប់ឌែតថ្មីតិចតួចផងដែរ ជាមួយតម្លៃលក់ចាប់ពី ៣៩​ ៥២០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត Toyota Highlander សេរ៊ីឆ្នាំ២០២៥ ត្រូវបានតុបតែងជាមួយនឹងងប៉ាណាមុខទំហំធំ អបសងខាងដោយចង្កៀង LED ថាសកង់ស្ព័រទំហំ ២០អ៊ីញ និងចង្កៀងក្រោយប្រភេទ LED។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅខាងផ្នែកក្នុងកាប៊ីនបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ក៏ដូចជាឧបករណ៍បំពងសំលេងម៉ាក JBL ១១ ចំនុច និងម៉ាសុីនត្រជាក់ចំនួន ៣ចំនុច។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5+ ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយ៖

  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន៣ អាចផលិតកម្លាំងបាន ២៤៣ សេះ និងមានកម្រិតសុីប្រេង ៦,៧លីត្រ ក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។
  • ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម